Dollhouse (2025) ជាខ្សែភាពយន្តខ្មោចដែលចាប់ផ្តើមពីទុក្ខសោករបស់គ្រួសារមួយ មុននឹងប្រែក្លាយជារឿងលងបន្លាចដែលមិនចេះចប់។
ទុក្ខសោកនៃការបាត់បង់កូន
Yoshie និងប្តីរបស់នាង Tadahiko បាត់បង់កូនស្រីអាយុ ៥ ឆ្នាំឈ្មោះ Mei ក្នុងសោកនាដកម្មមួយ។ ដើម្បីលួងលោមចិត្តដែលកំពុងក្រៀមក្រំ ថ្ងៃមួយ Yoshie ទិញតុក្កតាបុរាណទំហំប៉ុនមនុស្សពិតមួយឈ្មោះ Aya ពីផ្សារលក់វត្ថុបុរាណ — តុក្កតាដែលមានមុខមាត់ស្រដៀងនឹងកូនស្រីដែលបានស្លាប់។
ពេលតុក្កតាត្រូវបានរកឃើញម្តងទៀត
ប៉ុន្មានឆ្នាំក្រោយមក Yoshie មានកូនស្រីម្នាក់ទៀតឈ្មោះ Mai ហើយតុក្កតា Aya ត្រូវបានទុកចោលក្នុងទូខោអាវ។ រឿងរន្ធត់ចាប់ផ្តើម ពេល Mai ធំដឹងក្តី ហើយរកឃើញតុក្កតានោះយកមកលេងធ្វើជាមិត្ត។
ចាប់ពីពេលនោះមក ព្រឹត្តិការណ៍ប្លែកៗ និងការលងបន្លាចដ៏ហិង្សាចាប់ផ្តើមកើតឡើងពេញផ្ទះ។ ទោះគ្រួសារព្យាយាមបោះចោល ឬកម្ទេចតុក្កតានោះយ៉ាងណាក៏ដោយ Aya តែងតែរកផ្លូវត្រឡប់មកវិញជានិច្ច ព្រោះវាមានវិញ្ញាណគុំកួន និងចងពៀរកប់ជ្រៅនៅខាងក្នុង។
សមរម្យសម្រាប់អ្នកណា?
រយៈពេល ១០៤ នាទី សម្រាប់អ្នកចូលចិត្តរឿងខ្មោចតុក្កតា និងរឿងរន្ធត់ដែលចាក់ឫសលើអារម្មណ៍គ្រួសារ។ មើលរឿងខ្មោចផ្សេងទៀតនៅក្នុង ភាពយន្តខ្មោចនិយាយខ្មែរ ៨ រឿងទៀតដែលគួរមើល។
