Loading video…
Waktu Maghrib 2 poster

Waktu Maghrib 2

Khmer Dub
2025 · 1h 39m

Waktu Maghrib 2

Synopsis

សាច់រឿងនៅក្នុងវគ្គ២ នេះ គឺកើតឡើងនៅ ២០ ឆ្នាំក្រោយ នៃព្រឹត្តិការណ៍រន្ធត់ដែលបានកើតឡើងលើតួអង្គ Adi និងមិត្តភក្តិនៅក្នុងភូមិ Jatijajar ពីវគ្គមុន។ លើកនេះ ភាពភ័យរន្ធត់បានផ្លាស់ប្តូរទីតាំងមកយាយីក្មេងៗនៅក្នុងភូមិ Giritirto វិញម្តង។ រឿងរ៉ាវបានចាប់ផ្តើមឡើងបន្ទាប់ពីក្រុមក្មេងៗមួយក្រុម រួមមាន Yogo, Dewo, និង Wulan បានលេងចាញ់នៅក្នុងការប្រកួតបាល់ទាត់រវាងក្រុមជម្រើសដំបូង និងក្រុមបម្រុង ហើយពួកគេបានទាស់ទែងទាស់ទាយគ្នា។ នៅក្នុងពេលដែលពួកគេធ្វើដំណើរត្រឡប់ទៅផ្ទះវិញទាំងខឹងសម្បារ ត្រូវចំពេលព្រលប់ (ម៉ោងម៉ាហ្គ្រីប - Waktu Maghrib) ល្មម។ ក្រុមក្មេងៗទាំងនោះបានស្រែកជេរប្រទាស និងដាក់បណ្តាសាទៅលើក្រុមក្មេងៗដែលជាគូប្រជែង។ ដោយមិនដឹងខ្លួន ការដាក់បណ្តាសានៅចំម៉ោងស៊យនេះ បានដាស់ព្រលឹងបិសាចកំណាចឈ្មោះ Jin Ummu Sibyan ឱ្យរស់ឡើងវិញ។ ព្រលឹងបិសាចនេះបានចូលមកសណ្ឋិតនៅក្នុងរូបរាងកាយរបស់ក្មេងម្នាក់ក្នុងចំណោមពួកគេ និងបានចាប់ផ្តើមធ្វើការតាមប្រមាញ់ យាយីយកជីវិតកុមារនៅក្នុងភូមិម្តងម្នាក់ៗយ៉ាងសាហាវឃោរឃៅបំផុត។

Movie details

Release year
2025
Runtime
1h 39m
Audio
None
Subtitles
None

Report a playback problem

What went wrong?