# The 3rd Eye (2026)

- Web page: https://123kh.net/movie/the-3rd-eye
- Type: movie
- Year: 2026
- Runtime: 47 minutes
- Genres: [Horror](https://123kh.net/movies.md?genre=horror)
- Audio (dubbed): Khmer
- Free to watch, no sign-up

## Synopsis

សាច់រឿងនិយាយអំពីបងប្អូនស្រីពីរនាក់គឺ Alia និង Abel ដែលត្រូវបង្ខំចិត្តផ្លាស់ប្តូរទីលំនៅត្រឡប់ទៅរស់នៅក្នុងផ្ទះកុមារភាពរបស់ពួកគេវិញ បន្ទាប់ពីឪពុកម្តាយបានស្លាប់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅ។ ចាប់តាំងពីពេលមកដល់ ផ្ទះដ៏ធំនោះពោរពេញទៅដោយបរិយាកាសចម្លែកៗ ហើយ Abel ដែលជាប្អូនស្រីតែងតែឮសំឡេង និងមើលឃើញព្រលឹងខ្មោចលងបន្លាចគ្រប់ទីកន្លែង ដោយសារតែនាងមានញាណពិសេសភ្នែកទីបីតាំងពីតូច។ ដំបូងឡើយ Alia និងមិត្តប្រុសរបស់នាងមិនជឿលើសម្តីរបស់ Abel ឡើយ ដោយគិតថាវាគ្រាន់តែជាការស្រមៃ។ ប៉ុន្តែ ដើម្បីវែកញែករកការពិត និងជួយសម្រួលដល់ស្មារតីរបស់ប្អូនស្រី Alia បានសម្រេចចិត្តទៅពឹងពាក់គ្រូទាយម្នាក់ឈ្មោះ អ្នកស្រី Windu ឱ្យជួយធ្វើពិធីបើកញាណពិសេសភ្នែកទីបី (The Third Eye) ឱ្យនាងបានឃើញដូចប្អូនស្រីដែរ។ បន្ទាប់ពីភ្នែកទីបីត្រូវបានបើកភ្លាម ជីវិតរបស់ Alia ត្រូវធ្លាក់ចូលទៅក្នុងសុបិនអាក្រក់ភ្លាមៗ ព្រោះនាងត្រូវប្រឈមមុខនឹងការលងបន្លាចពីពួកវិញ្ញាណខ្មោចកំណាចដែលស្លាប់ដោយក្តីគុំកួននៅក្នុងផ្ទះនោះ ហើយពួកវាព្យាយាមដេញសម្លាប់ និងយាយីយកជីវិតពួកគេទាំងពីរនាក់បងប្អូនយ៉ាងព្រឺព្រួចបំផុត។

Watch free: https://123kh.net/movie/the-3rd-eye (opens the player in a browser)
