# Tenung (2025)

- Web page: https://123kh.net/movie/tenung
- Type: movie
- Year: 2025
- Runtime: 88 minutes
- Genres: [Horror](https://123kh.net/movies.md?genre=horror)
- Audio (dubbed): Khmer
- Director: Rizal Mantovani
- Cast: Aisyah Aqilah, Emir Mahira, Sonia Alyssa
- Free to watch, no sign-up

## Synopsis

សាច់រឿងផ្អែកលើជំនឿបុរាណដ៏គួរឱ្យខ្លាចមួយ ដែលនិយាយអំពីការក្បត់ បណ្តាសាមន្តអាគមងងឹត និងរឿងរ៉ាវ «ឆ្មាខ្មៅរំលងសព»។ វាបានចាប់ផ្តើមឡើងជុំវិញតួអង្គ Ira និងបងប្អូនរបស់នាង ដែលត្រូវត្រឡប់មកជួបជុំគ្នាក្នុងពេលដែលអ្នកម្តាយរបស់ពួកគេគឺ អ្នកស្រី Linda បានធ្លាក់ខ្លួនឈឺធ្ងន់ដោយសារជំងឺអាថ៌កំបាំងដែលទាក់ទងនឹងអំពើអាគមខ្មៅ។ ក្រោយមក អ្នកស្រី Linda ក៏បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅ។ ប៉ុន្តែ នៅក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យសព ស្រាប់តែមានឆ្មាខ្មៅមួយក្បាលបានរត់លោតរំលងមឈូសសព ដែលជាហេតុធ្វើឱ្យដាស់វិញ្ញាណអាក្រក់ និងកម្លាំងបិសាចនរកឱ្យចូលមកសណ្ឋិតក្នុងរូបរាងកាយសពរបស់អ្នកម្តាយ។ អ្នកស្រី Linda បានរស់ឡើងវិញពីសេចក្តីស្លាប់ ប៉ុន្តែនាងលែងជាអ្នកម្តាយដ៏មានចិត្តមេត្តាដូចមុនទៀតហើយ គឺបានក្លាយជាបិសាចកំណាចដែលតាមធ្វើបាប លងបន្លាច និងព្យាយាមតាមកម្ទេចជីវិតកូនៗរបស់ខ្លួនដើម្បីផ្តាច់ខ្សែស្រឡាយលោហិតត្រកូលនេះចោល។

Watch free: https://123kh.net/movie/tenung (opens the player in a browser)
