
Sukma
Sukma
Synopsis
សាច់រឿងនិយាយអំពីស្រ្តីម្នាក់ឈ្មោះ Arini (សម្តែងដោយ Luna Maya) ដែលបានសម្រេចចិត្តនាំក្រុមគ្រួសារ និងកូនប្រុសរបស់នាងផ្លាស់ប្តូរទីលំនៅទៅរស់នៅក្នុងទីក្រុងតូចមួយ ដើម្បីចាប់ផ្តើមទំព័រជីវិតថ្មី។ ប៉ុន្តែការចាប់ផ្តើមនេះបានប្រែ ក្លាយទៅជាសុបិនអាក្រក់ និងគ្រោះមហន្តរាយដ៏រន្ធត់ភ្លាមៗ បន្ទាប់ពីពួកគេបានរកឃើញកញ្ចក់បុរាណអាថ៌កំបាំងមួយដែលលាក់ទុកនៅក្នុងឃ្លាំងសម្ងាត់នៃផ្ទះនោះ។ កញ្ចក់បុរាណនោះបានដាស់ព្រលឹងខ្មោច និងវិញ្ញាណអាក្រក់ៗឱ្យចេញមកលងបន្លាច និងយាយីជីវិតពួកគេ។ អ្វីដែលកាន់តែគួរឱ្យខ្លាចនោះ គឺការលេចមុខរបស់ស្រ្តីចាំផ្ទះម្នាក់ឈ្មោះ អ្នកស្រី Sri (សម្តែងដោយ Christine Hakim) ដែលមានគម្រោងការណ៍ដ៏ខ្មៅងងឹត និងព្យាយាមប្រើមន្តអាគមដើម្បីលួចប្លន់យកយករូបរាងកាយ (សាច់ឈាម) របស់ Arini ទៅប្រើប្រាស់។ Arini ត្រូវប្រឈមមុខនឹងភាពភ័យខ្លាចដើម្បីការពារកូនប្រុស និងខ្លួននាងផ្ទាល់ពីការតាមដេញដោតរបស់ព្រលឹងអរូបទាំងនោះ។
Movie details
- Release year
- 2025
- Runtime
- 1h 41m
- Audio
- None
- Subtitles
- None














