
Indigo 2023
Indigo 2023
Synopsis
សាច់រឿងនិយាយអំពីបងប្អូនស្រីពីរនាក់គឺ Zora និង Ninda។ ចាប់តាំងពីតូច Zora ត្រូវបានគេដឹងថាជាមនុស្សដែលមានញាណពិសេស ឬហៅថា Indigo (មនុស្សមានភ្នែកទីបីអាចមើលឃើញពិភពអរូប)។ ដោយសារតែរងការលងបន្លាចនិងតាមយាយីខ្លាំងពេកពីពួកវិញ្ញាណអាក្រក់ ឪពុកម្តាយរបស់នាងបានពឹងពាក់គ្រូទាយម្នាក់ឈ្មោះ Sekar ឱ្យជួយធ្វើពិធីបិទញាណពិសេសនោះ ដើម្បីឱ្យនាងអាចរស់នៅដូចមនុស្សធម្មតា។ ដប់ឆ្នាំក្រោយមក ភាពភ័យរន្ធត់បានត្រឡប់មកវិញ នៅពេលដែលប្អូនស្រីរបស់នាងគឺ Ninda ស្រាប់តែលេចចេញញាណ Indigo នេះដែរ ហើយត្រូវបានព្រលឹងខ្មោចស្រ្តីមានផ្ទៃពោះដ៏កាចសាហាវ និងគុំកួនម្នាក់តាមលងបន្លាច និងប៉ងយកជីវិត។ ដើម្បីជួយសង្គ្រោះជីវិតប្អូនស្រីពីកណ្ដាប់ដៃបិសាច Zora គ្មានជម្រើសឡើយ គឺមានតែត្រូវធ្វើពិធីបើកភ្នែកទីបី (ញាណ Indigo) របស់នាងឡើងវិញ។ ការបើកញាណអរូបជាថ្មីនេះ បាននាំឱ្យ Zora ត្រូវប្រឈមមុខនឹងការវាយប្រហារពីខ្មោចព្រាយបិសាចគ្រប់ទិសទី និងលាតត្រដាងនូវអាថ៌កំបាំងអតីតកាលដ៏គួរឱ្យរន្ធត់របស់គ្រួសារនាង។
Movie details
- Release year
- 2023
- Runtime
- 1h 50m
- Audio
- None
- Subtitles
- None














