
Chang An 2023
Chang An 2023
Synopsis
ខ្សែភាពយន្តគំនូរជីវចលខ្នាតធំដ៏ល្បីល្បាញនេះ បានលាតត្រដាងពីប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏រុងរឿងនាសម័យកាល រាជវង្សថាំង (Tang Dynasty)។ សាច់រឿងចាប់ផ្ដើមឡើងនៅប៉ុន្មានឆ្នាំក្រោយការផ្ទុះឡើងនៃចលនាបះបោរអានស៊ី (Anshi Rebellion) នៅពេលដែលកងទ័ពធូបូ (Tubo) បានវាយលុកចូលមកភាគនិរតី។ នៅក្នុងស្ថានភាពដែលត្រូវឡោមព័ទ្ធ និងជាប់ឃុំនៅក្នុងទីក្រុងដាច់ស្រយាលមួយ មេទ័ពចាស់ Gao Shi (កៅ ស៊ី) បានរំលឹក និងនិទានរឿងរ៉ាវឆាកជីវិតកាលពីអតីតកាលរបស់ខ្លួនជូនទៅកាន់មហាសេវិក (អាមាត្យ) ត្រួតពិនិត្យកងទ័ព។ រឿងរ៉ាវទាំងនោះផ្តោតទៅលើចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងរូបលោក ជាមួយនឹងកំពូលកវីនិពន្ធដ៍ល្បីល្បាញលំដាប់ប្រវត្តិសាស្ត្រចិនគឺ Li Bai (លី ប៉ៃ)។ តាមរយៈការចងចាំរបស់ Gao Shi ភាពរុងរឿង កំណាព្យទិព្វ ចំណងមិត្តភាពស្មោះត្រង់ និងការផ្លាស់ប្តូរវាសនារបស់ក្រុមកំពូលអ្នកខ្លាំង និងអ្នកចេះដឹងនៅក្នុងក្រុងឆាងអាន ត្រូវបានលាតត្រដាងឡើងយ៉ាងអស្ចារ្យ និងមានឥទ្ធិពលបំផុត។
Movie details
- Release year
- 2023
- Runtime
- 2h 42m
- Audio
- None
- Subtitles
- None














