# Maryam: Janji dan Jiwa yang Terikat (2025)

- Web page: https://123kh.net/movie/azhar-kinoi-lubis-2
- Type: movie
- Year: 2025
- Runtime: 87 minutes
- Genres: [Horror](https://123kh.net/movies.md?genre=horror)
- Audio (dubbed): Khmer
- Free to watch, no sign-up

## Synopsis

សាច់រឿងនិយាយអំពីនារីម្នាក់ឈ្មោះ Maryam ដែលតាំងពីកើតមក ជីវិតរបស់នាងមិនដែលស្គាល់ពាក្យថាមានសេចក្តីសុខម្តងណាឡើយ ដោយសារតែត្រូវរស់នៅក្នុងស្រមោលនៃភាពភ័យរន្ធត់ និងការតាមយាយីពីព្រលឹងហ្ស៊ីន (បិសាចអរូប)។ អស់រយៈពេល ២៦ ឆ្នាំ Maryam ត្រូវបានជាប់ចំណងនៃកិច្ចសន្យាងងឹតមួយ ដែលធ្វើឱ្យវិញ្ញាណអរូបនោះតាមលងបន្លាចនាងគ្រប់ជំហាន និងតែងតែខ្សឹបប្រាប់នាងនូវពាក្យសម្តីដែលមានតែនាងម្នាក់គត់ដែលអាចឮ។ រឿងរ៉ាវកាន់តែព្រឺព្រួច នៅពេលដែលនាងចាប់ផ្តើមទទួលបានសំបុត្រអាថ៌កំបាំងមួយច្បាប់ដែលតែងតែលេចឡើងនៅចំពោះមុខនាងជានិច្ច ទោះបីជានាងព្យាយាមហែកចោល បោះបង់ ឬដុតកម្ទេចវាចោលយ៉ាងណាក៏ដោយ ក៏សំបុត្រនោះនៅតែត្រឡប់មកវិញដដែល។ កម្លាំងងងឹតកាន់តែវាយលុកខ្លាំងឡើងៗ រហូតធ្វើឱ្យនាងចាប់ផ្តើមលែងច្បាស់លាស់ក្នុងចិត្តថា តើនាងកំពុងរស់នៅជាខ្លួនឯង ឬក៏រាងកាយនិងព្រលឹងរបស់នាងបានក្លាយជាកម្មសិទ្ធិរបស់បិសាចនោះជារៀងរហូតទៅហើយ? នាងត្រូវស្វែងរកគ្រប់វិធីសាស្ត្រតាមរយៈសេចក្តីស្រឡាញ់ និងជំនឿសាសនាដើម្បីរំដោះខ្លួនចេញពីបណ្តាសាអរូបដ៏សាហាវនេះ។

Watch free: https://123kh.net/movie/azhar-kinoi-lubis-2 (opens the player in a browser)
